អាំងសាច់ BBQ ផឹក Soju លើទូរថភ្លើង / Gogi Train【Sip & Bite】



សម្រាប់ទីក្រុងភ្នំពេញបច្ចប្បន្ននេះ ហាងសាច់អាំងមានច្រើនណាស់ តែបើចង់ទៅញ៉ាំសាច់អាំងក្នុងបរិយាកាស និងអារម្មណ៍ប្លែកលើសពីសាច់អាំង អាចថាទាល់តែរើសកន្លែងបន្តិច អញ្ចឹង Eatery រឿងញ៊ាំរឿងធំ នឹងណែនាំហាងសាច់អាំងកូរ៉េមួយកន្លែង ដែលមានបរិយាកាសប្លែកខុសពីសាច់អាំងកូរ៉េណាៗទាំងអស់ក្នុងក្រុងភ្នំពេញ ដែលហាងនេះស្ថិតនៅម្តុំ ទួលគោក នោះគឺ «Gogi Train Korean BBQ» ជាសាខាថ្មីស្រឡាងរបស់ Gogi Korean BBQ IFL តែម្តង។

ហាងសាច់អាំង Gogi Korean BBQ សាខាថ្មីមួយនេះ ធ្វើអ្នកទៅញ៉ាំសាច់អាំងនៅទីនោះប្លែកភ្នែកតែម្តង ដោយសារតែចំណុចសំខាន់នោះគឺ ការដេគ័រហាងមើលទៅគឺធ្វើឲ្យអ្នកទៅញ៉ាំសាច់អាំងនៅទីនោះមានអារម្មណ៍ថាខ្លួនឯងដូចនៅក្នុងស្ថានីយរថភ្លើង នៅប្រទេសកូរ៉េ។ ហើយនៅ Gogi Train Korean BBQ លើសពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ នៅមានគ្រឿងសមុទ្រប្រចាំហាងជាច្រើនមុខ ជាមួយនឹងស្រា Soju ទៀត ធ្វើឲ្យអតិថិជនទទួលបាននូវអារម្មណ៍នៃការញ៉ាំសាច់អាំងបែបកូរ៉េពិតៗ។

ចង់ដឹងថាអារម្មណ៍បែបណាពេលបានញ៉ាំសាច់អាំងនៅ Gogi Train Korean BBQ យ៉ាងណា តោះតាមដានទាំងអស់គ្នា! 🥓🦪🦐🦀🇰🇷

Leave a Reply

Your email address will not be published.